Khmer

ចូរបន្ថយល្បឿននៅពេលបើកបរឆ្លងកាត់យានយន្តដែលអនុវត្តច្បាប់ សង្គ្រោះបន្ទាន់ និងឆ្លើយតបហេតុការណ៍

អ្នកត្រូវតែបន្ថយល្បឿនមកត្រឹម 40 គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលឆ្លងកាត់រថយន្តសណ្ដោង ជំនួយរថយន្តខូច និងយានយន្តដែលឆ្លើយតបហេតុការណ៍នៅលើផ្លូវ freeway ឬ tollway នៅលើផ្លូវថ្នល់ក៏ដូចជាយានយន្តសង្គ្រោះបន្ទាន់ និងយានយន្តអនុវត្តច្បាប់។  

ការបន្ថយល្បឿនជួយឱ្យអ្នកធ្វើការនៅជាយផ្លូវមានសុវត្ថិភាព។ 

នៅពេលអ្នកឃើញពន្លឺភ្លើងជះភ្លឹបភ្លែតៗ (ពណ៌ក្រហម ខៀវ ស្វាយខ្ចី ឬលឿង) និងយានយន្តនោះឈប់ ឬបើកទៅយឺតជាង 10 គម/ម៉ អ្នកត្រូវតែ៖ 

  • ចាប់ផ្ដើមបន្ថយល្បឿនដោយសុវត្ថិភាពមក 40 គម/ម៉ (ពិនិត្យកញ្ចក់សម្រាប់មើលខាងក្រោយរបស់អ្នកជាមុន ជាពិសេសលើផ្លូវថ្នល់ល្បឿនលឿន)
  • បើកឆ្លងកាត់កន្លែងដែលមានហេតុការណ៍ក្នុងល្បឿន 40 គម/ម៉ ហើយឲ្យអាចឈប់បាន ប្រសិនបើមានការណែនាំឱ្យឈប់
  • ត្រឡប់ទៅកម្រិតល្បឿនស្របច្បាប់វិញក្រោយពីអ្នកស្ថិតនៅចម្ងាយដែលមានសុវត្ថិភាពពីកន្លែងដែលមានហេតុការណ៍នោះ 

ពេលដែលបទបញ្ញត្តិនេះត្រូវអនុវត្ត

អ្នកត្រូវតែបន្ថយល្បឿន៖

  • សម្រាប់យានយន្តទាំងអស់ដែលអនុវត្តច្បាប់ សង្រ្គោះបន្ទាន់ និងយានយន្តដែលឆ្លើយតបហេតុការណ៍ដែលមានពន្លឺភ្លើងពណ៌ក្រហម ខៀវ ឬស្វាយខ្ចី (ពណ៌ស្វាយ) ក៏ដូចជាយានយន្តដែលមានបើកភ្លើងពណ៌លឿងចាស់ (ពណ៌លឿង)។ ទាំងនេះរួមមាន៖
    • យានយន្តសង្រ្គោះបន្ទាន់ (រួមមានរថយន្តសាមុយ សេវាកម្មពន្លត់ភ្លើងឆេះ សេវាកម្មសង្គ្រោះបន្ទាន់រដ្ឋ)
    • យានយន្តអនុវត្តច្បាប់ (រួមមានប៉ូលិសរដ្ឋវិចថូរៀ)
    • យានយន្តសណ្ដោងពេលគ្រោះថ្នាក់
    • យានយន្តសណ្ដោងពេលរថយន្តខូច
    • ជំនួយតាមជាយផ្លូវ
    • សេវាកម្មឆ្លើយតបហេតុការណ៍
    • យានយន្តអមដំណើរ
  • នៅលើផ្លូវថ្នល់ទាំងអស់ រួមទាំងផ្លូវ freeway ផង។ អ្នកត្រូវតែបន្ថយល្បឿនទោះបីជាយានយន្តអនុវត្តច្បាប់ សង្គ្រោះបន្ទាន់ឬសម្រាប់គោលបំណងពិសេសស្ថិតនៅក្នុងចម្រៀកផ្លូវសម្រាប់ការជួសជុល ឬនៅលើផ្ទៃសម្រាប់បែងចែកផ្លូវក៏ដោយ។
  • ក្នុងទិសទាំងពីរនៅលើផ្លូវថ្នល់ដែលត្រូវបានបែងចែកដោយខ្សែបន្ទាត់ពណ៌សមួយ ឬពីរ។

អ្នកមិនបាច់បន្ថយល្បឿនទេប្រសិនបើអ្នកកំពុងធ្វើដំណើរលើផ្លូវផ្ទុយដែលបែងចែកដោយផ្ទៃកណ្ដាលមួយ, ឧទារហណ៍ ផ្ទៃមួយដែលត្រូវបានដុះគ្របដោយស្មៅ ឬរួមមានខ្សែពួរដែក របាំងស៊ីម៉ង់ ឬទំនួលខ្ពស់បែងចែកផ្លូវមានលាបពណ៌។

ការលើកលែង

ក្នុងករណីគ្រាអាសន្ននានា យានយន្តអនុវត្តច្បាប់ និងយានយន្តសង្គ្រោះបន្ទាន់ដូចជារថយន្តសាមុយ រថយន្តពន្លត់អគ្គីភ័យ ឬរថយន្តប៉ូលិសមិនត្រូវបានតម្រូវឲ្យគោរពច្បាប់ចរាចរនេះទេ។

ការពិន័យ

អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរនេះ អាចទទួលបានការផាកពិន័យ។
អ្នកអាចទទួលការផាកពិន័យរហូតដល់តម្លៃ 5 ឯកតានៃការផាកពិន័យ ប្រសិនបើអ្នកត្រូវបានចាប់និងឃើញថាបំពានច្បាប់ទាំងនេះ។ ទោះបីយ៉ាងណា នឹងមិនមានការដកពិន្ទុឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល ការផាកពិន័យ និងថ្លៃឈ្នួល។